UMKM Bisa!
ភាពជាដៃគូរបស់ Visa ជាមួយនឹង Gojek នៅក្នុងប្រទេសឥណ្ឌូនេស៊ី ផ្ដល់មេរៀន និងធនធានដល់ម្ចាស់អាជីវកម្មខ្នាតតូច និងតូចបំផុតដើម្បីជួយពួកគេរក្សា និងពង្រីកអាជីវកម្មរបស់ពួកគេ។
យើងជម្រុញឲ្យមនុស្ស និងអាជីវកម្មទទួលបានភាពរីកចម្រើន ដើម្បឲ្យមនុស្សជាតិ សហគមន៍ និងភពផែនដីយើងអាចរីកចម្រើនទៅមុខ។
ការលើកស្ទួយមនុស្សគ្រប់គ្នា គ្រប់ទីកន្លែង តាមរយៈឧបករណ៍កសាងចំណេះដឹង និងជំនាញ សម្រាប់លទ្ធភាពទទួលបានវិធីសាស្រ្តដែលទុកចិត្ត ងាយស្រួលដើម្បីផ្ទេរប្រាក់។
ថ្នាលឌីជីថលសកលនេះ ដែលនាំមកជូនដោយ Visa ផ្តល់នូវធនធានអប់រំឥតគិតថ្លៃ ដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូច និងតូចបំផុតឲ្យចាប់ផ្តើម គ្រប់គ្រង និងពង្រីកអាជីវកម្មរបស់ពួកគេ។
ភាពជាដៃគូរបស់មូលនិធិ Visa នេះផ្តល់អំណាចជាលក្ខណៈហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូចបំផុត និងខ្នាតតូចដែលដឹកនាំដោយស្ត្រីរាប់លាននាក់នៅទូទាំងពិភពលោក។
ភាពជាដៃគូរបស់យើងជាមួយនឹងអង្គការ Hand in Hand ផ្ដល់ប្រភេទអាជីវកម្មខ្នាតតូចបំផុតជាង 10,000 អាជីវកម្មនៅក្នុងប្រទេសកេនយ៉ា ដែល 75% នៃអាជីវកម្មទាំងនោះត្រូវបានកាន់កាប់ដោយស្ត្រី ដែលមានលទ្ធភាពទទួលបានអាជីវកម្ម និងការអប់រំជំនាញហិរញ្ញវត្ថុ ព្រមទាំងលទ្ធភាពធំទូលាយក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ។
ភាពជាដៃគូរបស់ Visa ជាមួយនឹង Gojek នៅក្នុងប្រទេសឥណ្ឌូនេស៊ី ផ្ដល់មេរៀន និងធនធានដល់ម្ចាស់អាជីវកម្មខ្នាតតូច និងតូចបំផុតដើម្បីជួយពួកគេរក្សា និងពង្រីកអាជីវកម្មរបស់ពួកគេ។
ភាពជាដៃគូរបស់មូលនិធិ Visa គាំទ្រដល់អ្នកអភិវឌ្ឃដែលកំពុងធ្វើការភ្ជាប់គម្លាតហិរញ្ញប្បទានដែលប្រឈមនឹងសហគ្រិនដែលមិនទទួលបានសេវាគ្រប់គ្រាន់នៅអាមេរិកឡាទីនដោយ ផ្តោតលើនវានុវត្ដន៍ម្ហូបអាហារ និងកសិកម្ម។
ភាពជាដៃគូរបស់មូលនិធិ Visa បង្កើតឱកាសការងារសម្រាប់យុវជននៅជនបទនៅអាហ្វ្រីកដោយរៀបចំបណ្ដាញនវានុវត្តន៍ និងមជ្ឈមណ្ឌលកសិពាណិជ្ជកម្មរួមបញ្ចូលគ្នា ដើម្បីកសាងសមត្ថភាព និងជំនាញបច្ចេកទេស/ការគ្រប់គ្រងរបស់សហគ្រិន។
ភាពជាដៃគូរបស់មូលនិធិ Visa ពង្រឹងភាពចម្រុះយេនឌ័រនៃសហករណ៍កសិករក្នុងស្រុកនៅប្រទេសឥណ្ឌា និងសមត្ថភាពស្ថាប័នរបស់ពួកគេ ដើម្បីធ្វើឲ្យពួកគេធន់នឹងវិបត្តិសេដ្ឋកិច្ច។
ភាពជាដៃគូជាសកលដើម្បីជួយសហគ្រិនស្ត្រីទទួលបានមូលនិធិដែលពួកគេត្រូវការតាមរយៈការប្រកួតប្រជែងថវិកាជំនួយបន្តគ្នា និងការផ្តល់លទ្ធភាពទទួលបានការបង្វឹកអាជីវកម្មជំនាញ។
ភាពជាដៃគូរបស់មូលនិធិ Visa បង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតតូច និងតូចបំផុតដែលក្នុងនោះនិយោជិត Visa ជួយរៀបចំប្រាក់កម្ចីខ្នាតតូចបំផុតដល់អាជីវកម្មដែលចូលរួម។
ធនធានអប់រំឥតគិតថ្លៃជាសកលនាំមកជូនដោយ Visa ដើម្បីផ្ដល់អំណាចដល់បុគ្គលម្នាក់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។
ភាពជាដៃគូរបស់ Visa ជាមួយនឹងអង្គការ UNDP និងអង្គការ Habitat នៅប្រទេសទួរគីផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីទស្សនៈហិរញ្ញវត្ថុ និងការគ្រប់គ្រងថវិកាដើម្បីឲ្យបុគ្គលម្នាក់ៗប្រើប្រាស់ឧបករណ៍ និងសេវាកម្មហិរញ្ញវត្ថុ។
ភាពជាដៃគូសហការដែលមានអានុភាពដំណើរការប្រកួតប្រជែងជារៀងរាល់ឆ្នាំ ដើម្បីកំណត់អត្តសញ្ញាណបច្ចេកវិទ្យាហិរញ្ញវត្ថុដំណាក់កាលដំបូងចំនួន 50 ដែលជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅទូទាំងពិភពលោក។ ការប្រកួតប្រជែងផ្តល់ឲ្យអ្នកចូលរួមនូវហានិភ័យដល់វិនិយោគិន និងអ្នកផ្សេងទៀតដែលអាចជួយពួកគេឲ្យរីកចម្រើន។
ការវិនិយោគរបស់ Visa ទៅលើមូលនិធិទុនផ្សងរកស៊ី ដែលកំពុងគាំទ្រដល់បច្ចេកវិទ្យាហិរញ្ញវត្ថុដំណាក់កាលដំបូង ដើម្បីបម្រើដល់អតិថិជនដែលមិនទទួលបានសេវាគ្រប់គ្រាន់ ព្រមទាំងអាជីវកម្មខ្នាតតូច និងតូចបំផុត។
ភាពជាដៃគូយុទ្ធសាស្ត្ររបស់ Visa ជាមួយនឹង Rappi ដើម្បីពន្លឿនពាណិជ្ជកម្មឌីជីថល និងបរិយាប័ន្នហិរញ្ញវត្ថុនៅអាមេរិកឡាទីន និងការ៉ាបៀន។
បច្ចេកវិទ្យា Visa Direct អនុញ្ញាតឲ្យប្រាក់បញ្ញើភ្លាមៗចូលទៅក្នុងគណនីរបស់អ្នកទទួលអត្ថប្រយោជន៍នៃកម្មវិធីឧបត្ថម្ភធនបន្ទាន់របស់រដ្ឋាភិបាល Bono Familia ក្នុងប្រទេសហ្គាតេម៉ាឡា។
ភាពជាដៃគូរបស់ Visa ជាមួយ UPU ដើម្បីបង្កើតគំនិតផ្តួចផ្តើមស្ដីពីស្ថាប័នជំនួយបច្ចេកទេសបរិយាប័ន្នហិរញ្ញវត្ថុ ដែលជាកម្មវិធីមួយដើម្បីគាំទ្រដល់ប្រៃសណីយ៍ជាតិដើម្បីធ្វើឲ្យការទូទាត់ឌីជីថល និងកាគាំពារបរិយាប័ន្ន។
ភាពជាដៃគូរបស់មូលនិធិ Visa បង្កើនល្បឿនការវិនិយោគទៅជាអ្នកគ្រប់គ្រងមូលនិធិដែលកំពុងលេចធ្លោចម្រុះគ្នានៅសហរដ្ឋអាមេរិក។
សមធម៌ជាតិសាសន៍ និងគំនិតផ្តួចផ្តើមនៃសហគ្រិនភាពដែលត្រូវបានដំណើរការដោយអ្នកផលិត និងសហគ្រិន លោក Pharrell Williams ហើយបានចាប់ដៃគូជាមួយ Historically Black Colleges and Universities ដោយមានការគាំទ្រពីមូលនិធិ Visa ។
ភាពជាដៃគូរបស់មូលនិធិ Visa ដើម្បីផ្តល់ជាមាគ៌ាឆ្ពោះទៅរកកាលានុវត្តភាពសេដ្ឋកិច្ចតាមរយៈអង្គការក្នុងស្រុកមិនស្វែងរកប្រាក់ចំណេញដែលកំពុងធ្វើការដើម្បីអប់រំ ផ្តល់ការងារធ្វើ លំនៅដ្ឋាន និងការគាំទ្រសហគមន៍ដែលងាយរងគ្រោះនៅ Bay Area ។
ភាពជាដៃគូរបស់ Visa ជាមួយកម្មវិធី Bridge for Billions ដើម្បីផ្តល់អំណាចដល់កម្មវិធីបង្ហាត់បង្ហាញដែលនិយោជិត Visa គាំទ្រដល់ការចាប់ផ្តើមសង្គមក្នុងការបង្កើតផែនការអាជីវកម្មដែលមានសុពលភាពក្នុងរយៈពេល 3-4 ខែ។
ភាពជាដៃគូរបស់ Visa ជាមួយ Thurgood Marshall College Fund ដើម្បីផ្តល់ជូនសិស្សវិទ្យាល័យអាហ្វ្រិកអាមេរិកាំង និងជនជាតិស្បែកខ្មៅដែលជាប់នៅមហាវិទ្យាល័យដែលបានជ្រើសរើសក្នុងជំនួយអាហារូបករណ៍ប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក។
មូលនិធិ Visa បានផ្តល់ថវិកាចំនួន 15 លានដុល្លារជាជំនួយសង្គ្រោះបន្ទាន់ ដើម្បីគាំទ្រដល់អង្គការនានានៅជួរមុខដែលឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-19 ជាសាកល ដែលរួមមានជិត 4 លានដុល្លារដល់កាកបាទក្រហម (Red Cross) និង 4.5 លានដុល្លារដល់ Gavi, the Vaccine Alliance ។
ឧបករណ៍នៅលើគេហទំព័ររបស់ Visa ជួយស្វែងរកអាជីវកម្មដែលបានបើកទ្វារ បន្ទាប់ពីមានគ្រោះមហន្តរាយធម្មជាតិដោយការកំណត់អត្តសញ្ញាណក្រុមហ៊ុនដែលបានដំណើរការប្រតិបត្តិការ Visa ដោយជោគជ័យ។
Visa និងមូលនិធិ Visa ផ្តល់ការបរិច្ចាគហិរញ្ញវត្ថុសម្រាប់ជំនួយសង្គ្រោះពីគ្រោះមហន្តរាយនៅពេលមានវិបត្តិ។ Visa ផ្តល់ជូនការផ្គូផ្គងទ្វេដងសម្រាប់ការបរិច្ចាគរបស់និយោជិត ដើម្បីជ្រើសរើសអង្គការសប្បុរសធម៌ឆ្លើយតបនៅនឹងកន្លែង។
Visa លើកទឹកចិត្ត និងគាំទ្រនិយោជិតឲ្យមានឥទ្ធិពលតាមរបៀបដែលជម្រុញពួកគេមិនថាតាមរយៈការស្ម័គ្រចិត្ត ការផ្តល់ជូន ឬការផ្តល់អំណាចដល់ប្រជាជន និងសហគមន៍ដែលកំពុងត្រូវការ។
បុគ្គលិកទទួលបានម៉ោងសម្រាកដោយស្ម័គ្រចិត្តចំនួន 16 ម៉ោង។
កម្លាំងពលកម្មរបស់យើងជួយប្រឹក្សាណែនាំដល់អាជីវកម្មខ្នាតតូច និងកម្មវិធីប្រាក់កម្ចី Kiva ។
និយោជិតទទួលបានប្រាក់បាន $10 ក្នុងមួយម៉ោងនៃចូលរួមដោយស្ម័គ្រចិត្តក្នុងការចូលរួមជួយក្នុងកម្មវិធីសប្បុរសធម៌។
អាជីវកម្មខ្នាតតូច និងតូចបំផុត
50 M
យើងប្ដេជ្ញាចិត្តជួយជម្រុគតាមផ្នែកឌីជីថលដល់អាជីវកម្មខ្នាតតូច និងតូចបំផុតចំនួន 50 លានអាជីវកម្ម ទូទាំងពិភពលោកត្រឹមឆ្នាំ 2023 ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីឲ្យមានភាពជឿនលឿនទៅមុខផ្នែកសមធម៌ឌីជីថល។
សមធម៌ និងបរិយាប័ន្ន
500 M
យើងបានសម្រេចគោលដៅរបស់យើងដើម្បីផ្ដល់ដល់មនុស្ស 500 នាក់ដែលមិនបានទទួលសេវាកម្មធនាគារ/មិនបានទទួលសេវាកម្មគ្រប់គ្រាន់ លទ្ធភាពប្រើប្រាស់គណនីទូទាត់ប្រាក់តាមឌីជីថល ត្រឹមឆ្នាំ 2020 និងកំពុងបន្តកិច្ចការនេះ។
សហគមន៍
80 %
យើងមាននិយោជិត 80% ដែលចូលរួមនៅក្នុងកម្មវិធី Visa ដើម្បីផ្ដល់ជូនដល់សហគមន៍របស់ពួកគេនៅក្នុងឆ្នាំ 2022*។
មូលនិធិ Visa ស្វែងរកដើម្បីគាំទ្រដល់សេដ្ឋកិច្ចបរិយាប័ន្ន ដែលមនុស្សគ្រប់គ្នា គ្រប់ទីកន្លែងអាចរីកចម្រើន។